សង្វេគណាស់! ជិះម៉ូតូទៅបុណ្យសពម្តាយ ពីរនាក់ប្តីប្រពន្ធ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទាំង២នាក់..

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នគរបាលមូលដ្ឋាន បានឱ្យដឹងព័ត៌មានបឋមថា ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងបើកបរម៉ូតូ ទៅបុណ្យសពម្តាយ..។

សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតក្នុងភូមិគិរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ គ្រោះបណ្តាលឱ្យមានមនុស្សស្លាប់នេះ គឺកើតឡើង រវាងម៉ូតូ បានបុកប៉ះជាមួយ រថយន្តដឹកប្រេង បណ្ដាលឱ្យស្លាប់ទាំងពីរនាក់ ប្ដីប្រពន្ធនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះទាំងពីរប្តីប្រពន្ធ មានស្រុកកំណើតនៅភូមិពងទឹក ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ៕

អត្ថបទដែលជាប់ទាក់ទង