ក្រសួង នឹងចាត់វិធានការណ៍ច្បាប់ ចំពោះរោងចក្រសហគ្រាស និងសិប្បកម្មនានា ដែលផលិតចំណីអាហារ គ្មានបច្ចេកទេសត្រឹមត្រូវ

ខេត្តព្រះសីហនុ ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋាន សហគ្រាសធុនតូចនិងមធ្យម និងជាប្រធានលេខាធិការដ្ឋានអធិការកិច្ចរោងចក្រ សហគ្រាស និងសិប្បកម្ម បានដឹកនាំមន្រ្តីជំនាញចូលរួម កិច្ចប្រជុំត្រួតពិនិត្យតាមដានការអនុវត្តការងារ ប្រតិភូកម្មនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តព្រះសីហនុ និងចុះពិនិត្យសហគ្រាស (រោងចក្រ) ដែលមានហានីភ័យខ្ពស់..។

ជាលទ្ធផលពិនិត្យឃើញថា សហគ្រាសមួយចំនួនធំ មិនទាន់អនុលោមស្របតាមច្បាប់ និងបច្ចេកទេស ដូចជា៖ ធ្លាក់តេស្តមេរោគ និងសារធាតុគីមី ក្នុងផលិតផល ដែលករណីនេះ តម្រូវអោយម្ចាស់ពិនិត្យប្រពន្ធ័ផលិតកម្ម ជាបន្ទាន់ និងធ្វើតេស្តផលិតផលឡើងវិញ។ បើមិនដូច្នេះទេក្រសួង នឹងមានវិធានការច្បាប់ ជាកំហិត។

សូមបញ្ជាក់ថា រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមានហានីភ័យខ្ពស់សំដៅដល់រោងចក្រ សហគ្រាស និងសិប្បកម្ម ចំណីអាហារ ភេសជ្ចៈ និងផលិតផល ដែលប្រើប្រាស់សារធាតុគីមី ក្នុងផលិតកម្ម ដែលអាចបង្កជាផលប៉ះពាល់ដល់សុខមាលភាព អ្នកប្រើប្រាស់ ប្រជាពលរដ្ឋ និងបរិស្ថានធ្ងន់ធ្ងរ។ ដូច្នេះប្រសិនបើការគ្រប់គ្រងផលិតកម្ម របស់រោងចក្រ សហគ្រាស និងសិប្បកម្មមិនស្របតាមគោលការណ៍កំណត់ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នោះទេ ក្រសួង និងចាត់វិធានការណ៍ច្បាប់ដែលអាចចេញបញ្ជាផ្អាក បិទ ឬវិធានការតុលាការ។ ដូច្នេះក្រសួង សុំការសហការណ៍ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសស្នើដល់ ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ មេត្តាអនុវត្តន៍តាមច្បាប់ និងលក្ខខ័ណ្ទបច្ចេទេសផលិតកម្ម ដោយការទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង