គ្រោះថ្នាក់ចរាចរណ៍បន្តកើតមាន នៅតាមផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នគរបាល បានផ្តល់ព័ត៌មានបឋមថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកូរ៉េ មួយគ្រឿង បានបុកពីក្រោយរថយន្តកុងតឺន័រ បណ្តាលឲ្យមនុស្សប្រុស ចំនួន២នាក់ នៅក្នុងរថយន្តកូរ៉េកៀបជាប់ ត្រូវសមត្ថកិច្ចចម្រុះ ប្រើឧបករណ៍ជួយគាស់យកចេញ បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៤ ម្តុំបន្ទាយកងរាជអាវុធហត្ថក្រុងព្រះសីហនុ៕