ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម រៀបចំនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អនុប្រធាន សមាគមសណ្ឋាគារ និងភោជនីយដ្ឋាន និងសមាគម សហគមន៍ទេសចរណ៍កោះរ៉ុង លោកបណ្ឌិត ចាន់ សំអាន បានលើកឡើងថា កម្មវិធីពិព័រណ៍ ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ចំនួន៥ នៅក្រុងព្រះសីហនុ គឺពិតជាល្អខ្លាំងណាស់សម្រាប់ស្រូបទាញភ្ញៀវជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តការពិព័រណ៍នេះ គឺសម្បូរបែប ទាំងវប្បធម៌ ទាំងទេសចរណ៍ ទាំងអប់រំ និងកីឡា។

សូមបញ្ជាក់ថា ភ្ញៀវទេសចរ មកទស្សនាពិព័រណ៍ ចាប់តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៧ មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានចំនួនសរុបប្រមាណ ៩ម៉ឺននាក់។

តំណាងវិស័យទេសចរណ៍ សណ្ឋាគារ និងភោជនីដ្ឋាន ខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលបានទទួលរៀបចំព្រឹត្តការណ៍ សម្រាប់កិច្ចការងារទេសចរណ៍ និងពាណិជកម្ម និងសូមអរគុណ លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ដែលមានចក្ខុវិស័យច្បាស់លាស់ និងគិតគូ បានគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង