ផ្ទុះហ្គាសឆេះផ្ទះ ស្លាប់កូនប្រុសស្រីពីរនាក់ ក្នុងភ្នក់ភ្លើង

ខេត្តបាត់ដំបង ៖ ម្តាយចាក់សោរផ្ទះពីក្រៅ រួចទៅដកស្មៅក្រោយផ្ទះ ហើយផ្ទះមានលក់ចាប់ហួយ លក់សាំង និងកំប៉ុងហ្កាសផងដែរ បានបណ្តាលឱ្យផ្ទុះឆេះផ្ទះ ស្លាប់កូនស្រីអាយុ ១២ឆ្នាំ ម្នាក់ និងកូនប្រុសអាយុ ៥ឆ្នាំម្នាក់។

ម្តាយជនរងគ្រោះ បានឱ្យដឹងថា នៅម៉ោងជាង ១០យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គាត់ (ម្តាយជនរងគ្រោះ) បានចាក់សោរពីក្រៅផ្ទះ ទុកកូនទាំងពីរ នៅក្នុងផ្ទះ រួចក៏ទៅដកស្មៅក្រោយផ្ទះ ចម្ងាយប្រហែលជាង ១០០ម៉ែត្រ ក៏ស្រាប់តែម៉ោង ១១យប់ ក៏លឺសំឡេងផ្ទុះ ហើយភ្លើងឆាបឆេះពេញផ្ទះតែម្តង និងមិនអាចជួយបាន។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិអង់ជើងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ៕

អត្ថបទដែលជាប់ទាក់ទង