បញ្ជូនក្រុមដឹកជញ្ជូនម្ហូប E-Gets ៧នាក់ ដាក់ពន្ធនាគារ

ខេត្តព្រះសីហនុ ៖ សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជូនក្រុមដឹកជញ្ជូនម្ហូប E-Gets ចំនួន៧នាក់ ដាក់ពន្ធនាគារ ករណីប្រមូលផ្តុំគ្នា វាយរថយន្ត និងប្រើហិង្សា ទៅលើជនជាតិចិន ពាក់ព័ន្ធករណី បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើកគេចខ្លួន​..។

ដោយឡែកចណពោះ អ្នកដឹកម្ហូបក្រុមហ៊ុន E-Gets ផ្សេងទៀត ដែលរត់គេចខ្លួនមួយចំនួន ក៏ត្រូវតុលាការ កំពុងបន្តនីតិវិធីតាមចាប់ខ្លួន ដើម្បីឈានទៅកសាងសំណុំរឿង ផ្តន្ទាទោសជាបន្តទៀត។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ជនជាតិចិនម្នាក់ ត្រូវបានក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារ ក្រុមហ៊ុន E-Gets ដេញតាមវាយដុំ និងវាយរថយន្ដបណ្ដាលឲ្យ រងរបួសធ្ងន់ ជាទម្ងន់ដោយសារតែជនជាតិចិន រូបនោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយព្យាយាមបើករត់គេច មិនព្រមឈប់ដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង